ស្រុកយែសានគឺជាស្រុកមួយដែលមានទីតាំងស្ថិតនៅទិសបច្ចឹមនៃខេត្តឈុងឆងណាមរបស់ប្រទេសកូរ៉េខាងត្បូង ដែលវាឆ្លងកាត់តាមផ្លូវជាតិថាំងជីនយ៉ងតុក។ វាមានប្រឡាយទឹកដែលធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េដែលមានឈ្មោះថា ប្រឡាយយែតាំង ហើយវាបានធ្វើអោយតំបន់វាលទំនាបនៅយែតាំងក្លាយជាតំបន់ដីដែលមានជីជាតិសំរាប់ដាំដំណាំ។ នៅឆ្នាំ២០១២ គេបានលើកយកទីស្តីការរបស់ខេត្តឈុងឆងណាមនិងទីភ្នាក់ងារប៉ូលីសខេត្តឈុងណាមទៅដាក់នៅទីក្រុងនែប៉ូដែលនៅជិតឃុំសាប់ក្យូ។ សាលាខេត្តរបស់វាមានទីតាំងនៅក្នុងឃុំយែសាន ហើយ តំបន់រដ្ឋបាលរបស់វាគ្រប់គ្រងទៅលើឃុំចំនួន២និងភូមិចំនួន១០។ (មានប្រភពដើមយកមកពីវីគីភីឌៀៈ http://ko.wikipedia.org/wiki/예산군)
វត្តស៊ូតុក
មានវត្តមួយដែលមានឈ្មោះថាវត្តស៊ូតុកដែលស្ថិតនៅលើភ្នំតុកស៊ូងដែលជាភ្នំដែលគេដាក់រហ័សនាមថាជាភ្នំគឹមកាំងតូចរបស់ខេត្តឈុងឆងណាម។ វត្តនេះជាវត្តមួយដែលបានបន្សល់ទុកពីសម័យពែកជែ ហើយក៏គ្មានកំណត់ត្រាច្បាស់អំពីការសាងសង់របស់វាទេ ប៉ុន្តែគេបានរកឃើញនូវសសរដែលធ្វើនៅក្នុងរជ្ជកាលពែកជែនៅក្នុងបរិវេណវត្តនោះ។ វិហារធំរបស់វត្តស៊ូតុកបានចុះជាសម្បត្តិបេតិកភ័ណ្ឌជាតិលេខ ៤៩ហើយសំណង់នេះគឺជាសំណង់ដែលបានបង្កើតក្នុងរជ្ជកាលកូរីយ៉ ដែលវាមើលទៅជាសំណង់ដែលធ្វើពីឈើដែលមានរូបរាងស្អាតដាស់គេ។
កម្មវិធីស្នាក់នៅក្នុងវត្តស៊ូតុក / រយៈពេល ១យប់២ថ្ងៃ
ថ្លៃបង់ចូលរួមកម្មវិធីៈ កន្លែងសម្រាក ៤០ដុល្លារ(ក្មេង ២០ដុល្លារ) កម្មវិធី (អាចប្រែប្រួលទៅតាមកាលៈទេសៈ)
អាស័យដា្ឋនៈ ២០ប៉នជី ភូមិសាឆន ឃុំតុកសាន ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣០ ៧៧៨៩
គេហទំព័រៈ http://www.sudeoksa.com
សារៈមន្ទីរហាន់គូកកូឆនឈូក
គេបានបង្កើតនូវសារៈមន្ទីរមួយសម្រាប់រំលឹកដល់អ្នកវិស្វករជាងឈើសម័យបុរាណគឺលោក ឆនហ៊ឹងស៊ូដែលគេបានចាត់ទុកគាត់ជាបេតិកភណ្ឌវប្បធម៌ឥតរូបរាង ដែលមានទីតាំងស្ថិតនៅក្នុងភូមិធែថូង ឃុំតុកសាន ស្រុកយែសាន។ កន្លែងតាំងពិពណ៌បែងចែកជាបីផ្នែក ដែលរួមមាន វត្ត ប៉ម និង រូបព្រះពុទ្ធបដិមាករ ពីរជ្ជកាលសាមគូកដល់រជ្ជកាលចូសន ហើយធ្វើវាជារូបតូចៗ ដែលមានចំនួន១៥០បានដាក់បង្ហាញនៅទីនោះ។
អាស័យដា្ឋនៈ ហុងតុកសររ៉ូ ៥៤៣ ឃុំតុកសាន ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣៧ ៥៨៧៧
គេហទំព័រៈ http://www.ktam.or.kr/
តម្លៃសំបុត្រចូលៈ មនុស្សធំ (៣ដុល្លារ) សិស្ស (២ដុល្លារកន្លះ) ក្មេង (១ដុល្លារកន្លះ)
កន្លែងប្រវត្តិសាស្រ្តរបស់អ្នកតស៊ូដើម្បីយុត្តិធម៌យូនប៉ូងគីល
គេបានធ្វើកន្លែងសក្ការៈបូជាដល់ អ្នកតស៊ូយូន (១៩០៨ ដល់ ១៩៣២) ដែលមានតាំងនូវរូបភាពរបស់គាត់នៅទីនោះ ហើយបើយើងឆ្លងផ្លូវដែលនៅទល់មុខទីនោះនឹងមានផ្ទះមួយដែលជាផ្ទះកំណើតរបស់គាត់ដែលគាត់បានរស់នៅតាំងពីអាយុ៤ឆ្នាំរហូតដល់ពេលភាសខ្លួនទៅនៅប្រទេសចិន។ ហើយមានទីសក្ការៈបូជា និង រូបសំណាករបស់គាត់តំកល់នៅទីនោះផងដែរ។ នៅក្នុងទីសក្ការៈបូជា មានតាំងនាឡិកាដែលគាត់បានប្រើកាលពីគាត់នៅទីក្រុងសៀងហៃប្រទេសចិន ព្រមទាំងរបស់របរដែលគាត់ធ្លាប់ប្រើកាលពេលគាត់នៅរស់និង សៀវភៅដែលគាត់បានសរសេរ។
អាស័យដា្ឋនៈ តុកសានអ៊ូនឆនរ៉ូ ១៨៣-៥ ឃុំតុកសាន ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣៩ ៨២៣៣
គេហទំព័រៈ www.chunghyo.net/choong
តម្លៃសំបុត្រចូលៈ មនុស្សធំ (៤០០០៛) សិស្ស (២០០០៛) ក្មេង (១០០០៛)
កន្លែងទឹកផុសពីក្នុងដីតុកសាន
ទឹកផុសនៅខេត្តឈុងឆងណាមមានដូចជា ទឹកផុសអូនអាំង ទឹកផុសកូតូ ហើយនឹងទឹកផុស តុកសាន។ មានតំណាលថា ទឹកផុសតុកសាននេះកាលពីសម័យបុរាណឆ្នាំ៥០០ វាបានព្យាបាលរបួសសត្វកុកមួយអោយបានជាសះស្បើយ។ ទឹកផុសតុកសានមានសារជាតិអាល់កាលីន និងជាតិវិទ្យុសកម្មបន្តិចបន្តួចដែលមានប្រយោជន៍ដល់ដងខ្លួនរបស់មនុស្ស ហើយទឹកនៅទីនោះមានសីតុណ្ហភាព ៤៥អង្សារសេ ដែលក្នុង១ថ្ងៃ វាបញ្ចេញទឹកផុសចំនួន២០០០តោន។
អាស័យដា្ឋនៈ អ៊ីលវ៉ន ឃុំតុកសាន ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣៩ ៨៩៣០
គេហទំព័រៈ http:/www.yesan.go.kr/
កន្លែងរមនីយដ្ឋានយែដាន់
នៅក្នុងឆ្នាំ១៩៦២ គេបានបង្កើតនូវប្រឡាយទឹកដែលធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ នៅក្នុងតំបន់យែតាំង ដែលវាគឺជាកន្លែងផ្ទុកទឹកដ៏សំខាន់មួយនៅក្នុងតំបន់កណ្តាល។ មានផ្ទាំងគំនូរបុរាណមួយផ្ទាំងធំ ដែលបានបង្ហាញពីទឹកដ៏សែនត្រជាក់ និង ភ្នំ ដែលមានផ្ទៃមេឃស្រស់ស្អាតដ៏ធំល្វឹងល្វើយ ព្រមទាំងបង្ហាញពីការប្រួលប្រែនៃរដូវទាំង៤ដែលនៅជិតបឹងនោះមាន ផ្កា ដើមឈើ ចំហាយទឹក ដែលមើលទៅដូចជារូបភាពមួយដែលរស់រវើកអញ្ចឹង។
អាស័យដា្ឋនៈ ភូមិហ៊ូសា ឃុំអ៊ឹងប៉ូង ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣៩ ៧៣១២
គេហទំព័រៈ http://www.yesan.go.kr/
ទីក្រុងយឺតធែហ៊ឹង
ដោយសារតែមានចលនាដែលនៅភូមិមួយក្នុងប្រទេសអ៊ីតាលីដែលប្រជាជនក្នុងភូមិនោះបានចាប់ផ្តើមរស់នៅដោយភាពមិនភាពប្រញាប់ប្រញាល់ ដែលធ្វើអោយអ្នកភូមិនេះបានអនុវត្តតាមចលនានោះដើម្បីរក្សានូវបរិស្ថានធម្មជាតិនិងប្រពៃណីបុរាណរបស់តំបន់នេះ។ ដោយមានការកោតសរសើរដល់ វប្បធម៌បុរាណ ព្រមទាំងសិល្បៈ ដ៏មានតម្លៃនៅក្នុងតំបន់យែសានធែហ៊ឹងនេះ គេបានដាក់ងារវាថាជា ស្លូស៊ីធីទី៦ នៅក្នុងប្រទេសកូរ៉េ។
អាស័យដា្ឋនៈ ផ្លូវជុងរី ៤៩ ឃុំធែហ៊ឹង ស្រុកយែសាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៣៣១ ៣៧២៧
គេហទំព័រៈ http://www.slowcitydh.com/
- កម្មវិធីដកបទពិសោធន៍ការរស់នៅជនបទ
ផ្តល់ជូននូវកម្មវិធីជាច្រើនប្រភេទដែលអាចមកសាកល្បងក្នុងការរស់នៅជាមួយនឹងអ្នកនៅជនបទនិងការងារនៅជនបទ
-មានវគ្គរយៈពេលខ្លីវគ្គរយៈពេលល្មមវគ្គរយៈពេលវែង
- សាលាធម្មជាតិថាន់ភែងី
ស្រាវជ្រាវអំពី ស្លូស៊ីធីធែហ៊ឹង, ការគូរគំនូរ និង ការបង្កើតទឹកសម្រាប់គូរគំនូរដែលធ្វើពីដី, សិល្បៈបែបធម្មជាតិ,
- ផ្លូវខ្វាត់ខ្វែង នឹរីន
-ខ្សែផ្លូវទីមួយៈ មជ្ឈមណ្ឌលអ្នកមកទស្សនា→ខ្វានរ៉ូកឈែធឹល→ព្រៃធម្មជាតិប៉ូងស៊ូសាន→អគាររដ្ឋាភិបាលសម័យបុរាណ(ចម្ងាយ៥.១គីឡូម៉ែត្រ/ចំណាយពេល ៩០នាទី)
-ខ្សែផ្លូវទីពីរៈមជ្ឈមណ្ឌលអ្នកមកទស្សនា→អគាររដ្ឋាភិបាលសម័យបុរាណ→ផ្ទះរបស់អ៊ីហាក់ជីន (ចម្ងាយ ៤.៦គីឡូម៉ែត្រ/ចំណាយពេល ៦០នាទី)
-ខ្សែផ្លូវទីបីៈ មជ្ឈមណ្ឌលអ្នកមកទស្សនា→ផ្ទះរបស់អ៊ីហាក់ជីន→សាលារៀនបុរាណធែហ៊ឹង→ទីឆ្លាសក្ការៈបូជាសាមស៊ីនតាំង→រូបសំណាកលោកតាម៉ាងទែ(ចម្ងាយ៣.៣គីឡូម៉ែត្រ/ចំណាយពេល៥០នាទី)
ផ្លូវទៅកាន់កន្លែងបរិស្ថានវិទ្យា នៅភ្នំខាយ៉ា / “ផ្លូវដ៏ស្រស់បំព្រងនៃសម័យពែកជែ”
ផ្លូវសំរាប់ទៅកាន់កន្លែងបរិស្ថានវិទ្យា ដែលភា្ជប់រវាង ភូមិស៊ីរ័ង ឃុំតុកសាន ស្រុកយែសាន ជាមួយនឹង ភូមិយ៉ូងហ្យន ឃុំអ៊ូនសាន ទីក្រុងសរសាន មានចម្ងាយ ៦.៥៤គីឡូម៉ែត្រ ដែលធ្វើដំណើរតាមផ្លូវធម្មតាមានចំងាយត្រឹមតែ ៣.៤២គីឡូម៉ែត្រ។ យើងអាចទៅមើលនូវបេតិកភណ្ឌវប្បធម៌ បែបធម្មជាតិដ៏ស្រស់ស្អាត និង បេតិកភណ្ឌដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៅលើភ្នំខាយ៉ា ដែលមានដូចជាផ្នូរជីតារបស់ស្តេចហ៊ឹងសន ដែលមានឈ្មោះថាណាមយ៉ន កន្លែងលំហែកាយធែមូនដុង សួនរុក្ខជាតិរបស់ភ្នំខាយ៉ា ឧទ្យានដ៏ស្រស់បំព្រងពែកជែ ទីធ្លារបស់វត្តប៉ូវ៉ន និងរូបបដិមាកររបស់ព្រះពុទ្ធ។
អាស័យដ្ឋានៈ ភូមិយ៉ូងហ្យន ឃុំអ៊ូនសាន ទីក្រុងសរសាន - ភូមិស៊ីរ៉ាំង ឃុំតុកសាន ស្រុកយែសាន ខេត្តឈុងឆនណាម
ពិធីបុណ្យនិយាយអំពីរឿងរ៉ាវចាស់របស់ស្រុកយែសាន
មានការនិយាយពីរឿងព្រេងរបស់ស្រុកយែសានដែលនៅក្នុងនោះនិយាយអំពីទេសភាពធម្មជាតិរបស់បឹងយែតាំង រួមនឹងទេសភាពដ៏ស្រស់ស្អាតនៃផ្ទៃមេឃ។
ហើយគេក៏បានប្រារព្ធពិធីជាច្រើនដែលមានដូចជា ការប្រលងរបាំវាយស្គរ ការប្រលងក្នុងការនិយាយរឿងព្រេង និងមានប្រលងសរសេរតែងសេចក្តីសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេស។
អាស័យដា្ឋនៈ ០៤១ ៣៣២ ៥៤៣២
គេហទំព័រៈ www.yesanstory.com
ពិធីបុណ្យផ្លែប៉ោមហ្យាងតូនៅយែសាន
ផ្លែប៉ោមនៅក្នុងតំបន់ហុងបូនិងយែសានមានរសជាតិឆ្ងាញ់ជាងគេនៅក្នុងប្រទេសកូរ៉េ។ ហេតុនេះហើយចាប់តាំងពីឆ្នាំ ១៩៨៣មក នៅរៀងរាល់ចុងខែតុលា គេមានប្រារព្ធពិធីបុណ្យដើម្បីលើកស្ទួយដល់វិស័យសិល្បៈនិងវប្បធម៌ ដែលនៅក្នុងកំឡុងពេលពិធីបុណ្យមានការវាយតំលៃទៅលើផ្លែប៉ោមនិងផ្លែសារី ការប្រលងបវរកញ្ញាផ្លែប៉ោម ការទៅបេះផ្លែប៉ោម ការសាកល្បងស្រាដែលធ្វើពីផ្លែប៉ោម និងមានកម្មវិធីជាច្រើនទៀតដែលមានការទាក់ទងនឹងផ្លែប៉ោម។
ទូរស័ព្ទលេខៈ ០៤១ ៣៣៩ ៧៥៨២
គេហទំព័រៈ yesan.go.kr/culture
ភូមិយែសានសាមពែគីលសាម
ភូមិបុរាណយែសានសាមពែគីលសាមគឺជាភូមិមួយដែលអាចធ្វើអោយយើងដឹងពីអារម្មណ៍ដ៏ល្អនិងការរស់នៅប្រចាំថ្ងៃនៅទីជនបទ ដែលប្រជាជននៅទីនោះបានប្រើនូវវិធីបុរាណក្នុងការបង្កើតនូវក្រណាត់ដែលធ្វើឡើងពីក្រចៅ។ យើងអាចទៅមើលដោយផ្ទាល់បាននូវការធ្វើក្នើយ សំលៀកបំពាក់ ភួយ និងក្រណាត់ ដែលធ្វើឡើងពីដៃផ្ទាល់ដោយមានការយកចិត្តទុកដាក់និងមានភាពលំអិត។ ហើយយើងអាចសាកល្បងក្នុងការយកពណ៌លក្ខមកជ្រលក់ទៅលើក្រណាត់ដោយផ្ទាល់ទៀតផង។
អាស័យដា្ឋនៈ ភូមិស៊ីនហ៊ឹង ឃុំខ្វាងស៊ី ស្រុកយែសាន ខេត្តឈុងឆនណាម
គេហទំព័រៈ http://sambea.go2vil.org/
ភូមិអាល់ថូរ៉ានសាខ្វា
នៅតំបន់ជាយនៃវាលទំនាបនែប៉ូមានភូមិមួយដែលមានឈ្មោះថាភូមិផ្លែប៉ោមអាល់ថូរ៉ានដែលមានទីតាំងស្ថិតនៅជើងភ្នំ ដែលប្រជាជននៅទីនោះបានដាំផ្លែប៉ោមនិងផ្លែសេរី ហើយផ្លែប៉ោមនៅភូមិនោះមានឈ្មោះល្បី។ ហើយគេបានរៀបចំកម្មវិធីជាច្រើនដែលយើងក៏អាចសាកល្បងជាមួយនឹងសកម្មភាពដូចជា ការបេះផ្លែប៉ោម ការប្រមូលស្លឹកឈើព្រៃ និង ការបណ្តុះនូវលំអងរបស់ផ្ការបស់ផ្លែប៉ោម។
អាស័យដា្ឋនៈ ភូមិអ៊ូនកូក ភូមិអ៊ឹងបូង ស្រុកយែសាន ខេត្តឈុងឆនណាម
គេហទំព័រៈ www.rtoran.kr