Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
3923 | 19708095

Gapyeong - Nami Island - (Korea Tour)
 | Holiday Journal
Last Modified : 2017/04/05

Travel regions : South Korea
 | Hits : 523912
https://blog.lookandwalk.com/zt/blog/mazinguide/2200/trackback

ខ្ញុំនឹកដល់រដូវក្តៅនាខែសីហា ថ្ងៃទី១៩ ដែលបានកន្លងផុតទៅនោះ ខ្ញុំបានបើកបររថយន្តដោយចំណាយពេលចំនួនពីរម៉ោងធ្វើដំណើរចេញពីទីក្រុងស៊េអូលទៅលើកប៉ាល់ដើម្បីបន្តទៅកាន់កោះណាមី។ ដែនដីកោះគឺមានទីតាំងស្ថិតនៅចន្លោះ ខេត្តក្យង់គី និងខេត្តកាងវ៉ន់ ដែលខេត្តទាំងពីរនេះកើតមានឡើងដោយការទប់ទឹកទន្លេហាន នៅពេលសាងសង់ ទំនប់ទឹកឆង់ថ្យង់ នាឆ្នាំ១៩៤៤។ ដោយឡែកប្រវត្តិរបស់កោះណាមីបានកើតមានឡើងដោយបុរសម្នាក់ មានឈ្មោះថា មីន ព្យង់ដូ ដែលគាត់គឺទេសាភិបាលរបស់ធនាគារជាតិនៃប្រទេសកូរ៉េ នាឆ្នាំ១៩៦៥។គាត់បានចាប់ផ្តើមដាំដុះដំណាំរុក្ខជាតិជាច្រើនប្រភេទនៅលើផ្ទៃដីដែលនៅទំនេរគ្មានជីជាតិ ហើយពុំមានអ្វីទាំងអស់ក្រៅពីដីខ្សាច់។ ទីនោះត្រូវបានកែច្នៃទៅជាទឹកដីដែលស្រស់ស្អាតសម្រាប់វប្បធម៌សិល្បះជាតិ ហើយបានដាក់ឈ្មោះថាជា សាធារណរដ្ឋប្រទេសណាមីនៅថ្ងៃទីមួយ ខែមិនា ឆ្នាំ២០០៦។



ខ្យល់បានបក់បោកមក ស្របពេលដែលខ្ញុំបានកំពុងរង់ចាំពន្លឺព្រះអាទិត្យនៅលើកប៉ាល់។

ទិដ្ឋភាពមើលពីលើកប៉ាល់ទៅកាន់កំពង់ផែកោះណាមីគឺពិតជាស្រស់បំព្រង និងកក់ក្តៅណាស់។ ស្ថិតនៅក្បែរនឹងកំពង់ផែ មានភោជនីយដ្ឋានមួយដែលមានឈ្មោះថា ឈុនឆន់ សុតបូលវ៉ាងថាក់ខាលបី ដែលមានលក់ថាក់ខាលបី(សាច់មាន់ឆាបន្លែ)ឈ្ងុយឆ្ងាញ់ប្រចាំនៅក្រុងឈុនឆន់ត្រូវបានចម្អិនដោយធ្យូងដែលមានគុណភាពល្អ រួមជាមួយនឹងរសជាតិដែលមិនអាចបំភ្លេចបាន ហើយខ្ញុំគម្រោងនឹងទៅទស្សនាក្នុងពេលឆាប់ៗខាងមុខនេះទៀត។



អ្នកនឹងអាចទៅដល់សាធារណរដ្ឋណាមីណារាក្នុងពេលតិចជាង១០នាទី ហើយនៅទីនោះអ្នកអាចធ្វើដំណើរកម្សាន្តជុំវិញកោះបានដោយ ការជិះម៉ូតូកង់អគ្គីសនី រថយន្តទេសចរអគ្គីសនី កង់ និងថ្មើជើង។ ពេលនោះពួកយើងបានសម្រេចចិត្តជិះរថយន្តទេសចរអគ្គីសនី ទស្សនាកម្សាន្តដោយមានជំនួយពីមគ្គុទេសអាជីព។

ការជិះរថយន្តអគ្គីសនី ដើម្បីបានទស្សនាជុំវិញកោះ គឺត្រូវចំណាយ៥០០០វ៉ុនសម្រាប់មនុស្សម្នាក់។ មគ្គុទេសបានបើកបររថយន្ត និងរៀបរាប់ប្រាប់យើងយ៉ាងក្បោះក្បាយ អំពីទីកន្លែងដែលពួកយើងបានទៅដល់។



ស្របពេលដែលយើងជិតនឹងបញ្ចប់ដំណើរកម្សាន្តនេះ យើងបានទៅដល់ច្រើនកន្លែងនៅលើកោះ ហើយខ្ញុំក៏បានចុះពីលើរថយន្ត ដើរសំដៅទៅរកផ្លូវមេត្តាស៊េខ្វា។ យើងចាត់ទុកថា ពេលនេះគឺជារដូវរងា ដែលពោរពេញទៅព្រិលពណ៌សក្បុសគ្រប់ដណ្តប់គ្រប់ទីកន្លែង ដោយមានរូបចម្លាក់ភេ យង់ជុន និងឆេ ជីវ៉ូ នៅក្នុងរឿងភាគ ស្នេហាសិសិររដូវ បើទោះបីជាឥឡូវនេះគឺជារដូវផ្ការីកដែលមានសុទ្ធតែរុក្ខជាតិបៃតងគួរជាទីគយគន់ក៏ដោយ។

ខ្ញុំបានដឹងមកថា លោកមីន ព្យង់ដូចាប់ផ្តើមរៀបចំលម្អកោះនេះឡើងដើម្បីបង្ហាញក្តីស្រឡាញ់ទៅកាន់ភរិយារបស់គាត់។ ដោយសារហេតុនេះហើយទើបមានការថតរឿង ៉ស្នេហាសិសិររដូវ ៉បានលេចឡើងនៅទីនេះ និងបានទាក់ទាញគូស្នេហ៍ជាច្រើនមកលេងកម្សាន្តហាក់ដូចជារឿងពិតៗផងដែរ។




រូបចម្លាក់ នៅតាមកន្លែងនានាបានស្វាគមន៍យើង ដោយក្នុងចំណោមនោះក៏មានរូបទារកកំពុងរង់ចាំបៅដោះម្តាយក្នុងទឹកមុខគួរអោយក្នក់ក្នាញ់បំផុត។ គ្រាដែលបានឃើញរូបទារកនោះហើយ ខ្ញុំមានការនឹករលឹកដល់អ្នកម្តាយរបស់ខ្ញុំជាពន់ពេក។





ឥទ្ធិពលនៃសិល្បះកូរ៉េ បានធ្វើអោយទីនេះទាក់ទាញភ្ញៀវទេសចរជាច្រើនរួមមានទាំងជនជាតិចិន និងជនជាតិជប៉ុន បានជួយជំរុញលើកកំពស់វិស័យទេសចរ ដែលធ្វើអោយខ្ញុំពិតជាមានមោទនភាពចំពោះប្រទេសកូរ៉េយ៉ាងក្រៃលែង។



ទីនេះគឺជាបរិវេណខាងក្រៅដែលយើងអាចស្តាប់ការប្រគុំតន្រ្តីរៀងរាល់ថ្ងៃចុងសប្តាហ៍ ប៉ុន្តែថ្ងៃនោះមានការសម្តែងអំពីវាលស្មៅពណ៌ខៀវ និងសត្វកំប្រុក បានទាក់ទាញក្រសែភ្នែករបស់ខ្ញុំព្រោះថាកាលពីមុន ការសំដែងនោះគឺពេញនិយមណាស់នៅពេលមានបុណ្យទានតាមមាត់ទន្លេម្តងៗ។




ថ្ងៃមួយនារដូវក្តៅ ស្របពេលមេឃមានភ្លៀងរលឹម ម្តាយ និងកូនស្រីបានព្យាយាមបង្កើតអនុស្សាវរីយ៍ដ៏កក់ក្តៅជាមួយគ្នា ហើយការចងចាំទាំងនោះនឹងក្លាយជាកម្លាំង តាមលួងបំពេរចិត្ត នៅពេលជួបការលំបាកថ្ងៃខាងមុខ។



នេះគឺជាកណ្តឹងសម្រាប់ការបន់ស្រន់ ដែលមានមនុស្សម្នាជាច្រើនមកបួងសួង ហើយខ្ញុំក៏បានបន់ស្រន់សុំអោយគ្រួសាររបស់ខ្ញុំមានសុភមង្គល និងមានសុខភាពល្អផងដែរ។





រូបចម្លាក់របស់ ភេ យុងជុន និង ឆេ ជីវ៉ូនៅក្នុងរឿងភាគ ´ស្នេហាសិសិររដូវ´ ដែលរឿងនេះបានទទួលការពេញនិយមយ៉ាងខ្លាំង ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។ ជាមួយគ្នានោះដែរក៏មានរឿងចម្បងពីរដែលមិនអាចខកខានបាន ក្នុងការផ្សព្វផ្សាយប្រជាប្រិយភាពភាពយន្តកូរ៉េគឺរឿងភាគ ថេ ចាំងគីម និងរឿងភាគ ម្ចាស់ស្នេហ៍មកពីភពផ្កាយ




រូបចម្លាក់បុរសព្រិលកំពុងបួងសួងគួរអោយស្រលាញ់ទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ។




ក្នុងក្រសែភ្នែករបស់ខ្ញុំទេសភាពតាមដងផ្លូវមេថាស៊េខ្វាគឺពិតជាស្រស់បំព្រងណាស់ ដែលធ្វើអោយខ្ញុំនឹកស្រមៃថា តើវានឹងស្រស់ស្អាតប៉ុណ្ណា នៅពេលដែលស្លឹកឈើទាំងនោះប្រែក្លាយពីពណ៌បៃតងទៅជាពណ៌លឿងវិញនារដូវស្លឹកឈើជ្រុះវិញនោះ។




មើលទៅគាត់ហាក់បីដូចជាប៉ូលីសដែលមើលការខុសត្រូវនៅលើកោះណាមីនេះ ក្នុងពេលដែលកំពុងបើកបររថយន្តអគ្គីសនីដែលមិនបំពុលបរិស្ថាន។





ខាងនេះគឺជាកៅអីបង់ដែលបានមកពីការកែច្នៃឡើងវិញដែលសបង្ហាញអំពីស្មារតីយល់ដឹង និងអារម្មណ៍របស់សិប្បករ។



កន្លងផុតទៅតែបន្តិច រដូវក្តៅនឹងបញ្ចប់ ហើយរដូវស្លឹកឈើជ្រុះនឹងឈានចូលមកដល់។



ការប្រារព្ធពិធីបុណ្យទានប្រពៃណី ក៏ដូចជាការដាក់តាំងបង្ហាញចម្រុះទាក់ទងនឹងសិល្បះវប្បធម៌ និងបរិស្ថានបានធ្វើអោយទីនេះក្លាយជាទីចំណាប់អារម្មណ៍តំបន់កម្សាន្តអន្តរជាតិដែលទាក់ទាញភ្ញៀវជាតិចំនួន២៦០ ០០០នាក់ និងភ្ញៀងទេសចរអន្តរជាតិចំនួន៦៥០ ០០០នាក់អោយមកទស្សនាទីនេះជារៀងរាល់ឆ្នាំ។




របស់របរកែច្នៃដែលធ្វើពីសំបកកង់ប្រើរួច បានទាក់ទាញក្រសែភ្នែករបស់ពួកយើង។ ការស្រមើស្រមៃដ៏អស្ចារ្យរបស់សិប្បករ ក្នុងការកែច្នៃសំរាមអោយក្លាយទៅជាបំណែកនៃសិល្បៈ បានធ្វើអោយមនុស្សសាមញ្ញដូចពួកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។




ផ្កាឈូកដែលសើមទទឹកដោយទឹកភ្លៀងហាក់បីដូចជាបៀមទុក្ខក្រៀមក្រំដោយសារតែការកន្លងទៅនៃរដូវក្តៅ។




ខ្ញុំនៅតែនឹកចាំដល់សម្លេងសើចក្អាកក្អាយរបស់កុមារតូចៗដែលបានមកលេងកម្សាន្តកោះនេះជាមួយឪពុកម្តាយរបស់ពួកគេនាពេលវិស្សមកាល។



ក្នុងបឹងដែលមានផ្កាឈូកដុះលម្អពាសពេញ មានហ្វូងត្រីគល់រាំងហែលត្រសងគ្នា។ ពួកវាគឺពិតជាគួរស្រឡាញ់ណាស់នៅពេលហែលជាហ្វូង ហាមាត់តាមស៊ីកំទេចនំបុ័ងដែលភ្ញៀងទេសចរបោះអោយពួកវា។




លោកយាយចំណាស់ កំពុងឈរថតរូបទង់ជាតិជាច្រើនប្រទេសមើលដូចជាបែបប្រកួតប្រជែងជាមួយចៅស្រី នៅលើប្រទេសណាមីនេះ ។ពេលវេលាដែលក្មេងស្រីនៅកៀកកើយនឹងជីដូនអាចនឹងជួយអោយនាងក្លាយជាមនុស្សដែលមានភាពកក់ក្តៅនៅពេលធំដឹងក្តីឡើង។




នេះគឺជារថភ្លើងខ្នាតតូចមួយដែលរត់លើកំពង់ផែនៃកោះណាមី និងពាក់កណ្តាលកោះនៅតាមផ្លូវលំនៃខ្សែផ្លូវដែក ដែលប្រើរួមជាមួយរថភ្លើងរបស់អង្គការយូនីសេហ្វ ប៉ុន្តែវាជារឿងគួរអោយសោកស្តាយសម្រាប់ខ្ញុំដោយហេតុថាពេលនោះ ខ្ញុំមិនបានឃើញវាធ្វើដំណើរឆ្លងកាត់ឡើយ។ប្រសិនបើខ្ញុំបានឃើញវារត់ និងបន្លឺសម្លេងឈីកឈីកផុកផុក ខ្ញុំប្រាកដជានឹកដល់រឿងនិទានពីវ័យកុមារជាក់ជាមិនខានទេ។



ទីនេះគឺជាកន្លែងមានឧបករណ៍តន្រ្តីប្រពៃណីយពីទូទាំងពិភពលោត្រូវបានដាក់តាំងបង្ហាញដោយបុរសជនជាតិចិនឈ្មោះ រ្យ៊ូ ហុងជីន។ ពេលនោះខ្ញុំមិនបាននៅមើលច្បាស់នោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងបានមកទស្សនាអោយបានជាក់នឹងភ្នែកនាឱកាសក្រោយទៀត។




កំឡុងពេល៦០ឆ្នាំក្នុងប្រវត្តិសាស្រ្តដែលកងទ័ពអាមេរិកជំនាន់ទី៨មកតាំងមូលដ្ឋាននៅប្រទេសកូរ៉េ និង៥០ឆ្នាំនៃក្រុមតន្រ្តីកូរ៉េបានរួមគ្នាប្រារព្ធពិធីតាំងពិព័រណ៏ឧបករណ៍តន្រ្តីថា្នក់ជាតិ។រូបឆោមស្រឡូនស្អាតរបស់ ប៉ាទី គីម ដែលបានច្រៀងកំដរ កងទ័ពជំនាន់ទី៨ និងយុវនារី យ៉ូក ផុកហ៊ី ស្ថិតក្នុងសំពត់ខ្លីដែលលេចធ្លោក្នុងសម័យកាលនោះ ពិតជាស្រស់ស្អាតទាក់ទាញមិនចាញ់ ក្រុមចម្រៀងនារីក្នុងសម័យកាលឥឡូវនេះទេ។


ទស្សនាក្រុមនិស្សិតនារីឈ្មោះ សិនភេបល់របស់សាកលវិទ្យាល័យសេអ៊ូលឈ្នះបានពាន់មាសនាំមុខគេ ដោយបានបង្ហើរសំនៀងតាមរយះបទ ណា អ៊តក់ខេ (តើខ្ញុំគួរធ្វើយ៉ាងម៉េច?) និងបានស្តាប់ ស្តេចចម្រៀង ចូយុងភីល ម្ចាស់បទ រដូវកាលយុវវ័យ ដែលបានក្រសោបយកអ្នកគាំទ្រដំបូងគេជាច្រើនរូប ជាពិសេសបានឆក់យកបេះដូងពីអ្នកគាំទ្រនារីៗ។ ជាមួយគ្នានោះដែរ អ្នកចម្រៀង សុងកុលម៉េ បានធ្វើអោយខ្ញុំរំភើបចិត្តជាខ្លាំង ដោយបានធ្វើអោយខ្ញុំនឹកឃើញពីកាលនៅវ័យកុមារ មិនបានយល់ដឹងអ្វីអំពីពិភពលោកនេះ ប៉ុន្តែនៅពេលឈានដល់វ័យជំទង់ដឹងក្តី និងបានស្វែងយល់ពីពិភពលោកយ៉ាងច្រើនហើយបែរជានឹករលឹកដល់កុមារភាពវិញ។


ខាងនេះគឺជាផែនទីរបស់សាធារណរដ្ឋណាមីណារា។

តាមកន្លែងនីមួយៗមានរឿងរ៉ាវ និងចំណាប់អារម្មណ៍បែបរីករាយត្រូវបានពណ៌នារៀបរាប់យ៉ាងក្បោះក្បាយ។



នៅខាងស្តាំនៃច្រកចេញរបស់កោះណាមីមានតម្កល់ថ្នូររបស់ឧត្ដមសេនីយ៍ណាមី។

កំណាព្យដែលគាត់បាននិពន្ធត្រូវបានឆ្លាក់លើថ្នូររបស់គាត់ បានសបង្ហាញអំពីព្រលឹងស្មារតី និងក៏ដូចជាទឹកចិត្តសប្បុរស ថ្លៃថ្នូរររបស់គាត់។ កំណាព្យមាននិយាយអំពីការសម្លៀងដាវរបស់គាត់ដោយប្រើទឹកហូរកាត់ភ្នំបេកដូ ការអោយទឹកទៅសត្វសេះផឹកនៅទន្លេ ទូមាន និងការដឹកនាំប្រទេសនៅក្នុងវ័យ២០ឆ្នាំ ។ វាធ្វើអោយខ្ញុំស្លុតស្មារតីចំពោះទង្វើរបស់ជនមានគំនិតច្រណែនឈ្នានីសនឹងកិត្តិនាមរបស់គាត់ និងបានលាបពណ៌គាត់ថាជាជនក្បត់ជាតិ។

រំលឹកដល់រយះពេលរស់រានមានជីវិតដ៏ខ្លីរបស់លោក គាត់បានប្រលងជាប់ក្នុងកាតព្វកិច្ចយោធា និងជាប់ជ័យលាភីលេខមួយក្នុងការប្រលងថ្នាក់ជាតិនៅអាយុ១៧ឆ្នាំហើយក្រោយមកត្រូវបានជាប់អន្ទាក់ និងត្រូវបានគេសម្លាប់នៅវ័យ២៦ឆ្នាំ។







រូបចម្លាក់បង្ហាញអំពីជីវិតប្រចាំថ្ងៃដ៏រីករាយ ជាមួយនឹងទឹកមុខរួសរាយស្រស់ស្រាយ និងប្រកបដោយក្តីស្រឡាញ់របស់ក្មេងៗ បាននាំមកនូវស្នាមញញឹមដល់ភ្ញៀវទេសចរទាំងឡាយដែលបានដើរឆ្លងកាត់។




នៅក្នុងតំបន់នេះ គ្រប់ភោជនីយដ្ឋានទាំងអស់មានលក់ សុតបូលថាក់ខាលបី។ភោជនីយដ្ឋាននេះគឺមានទីតាំងនៅក្បែរការិយាល័យលក់សំបុត្រ ដែលមានឈ្មោះថា សុតបូលវ៉ាងថាក់ខាលប៊ី។

នៅពេលកប៉ាល់កំពុងបណ្តែតខ្លួនទៅកាន់កោះណាមី ខ្ញុំបានតាមដានសង្កេតមើលភោជនីយដា្ឋននោះ ហើយបានចាប់អារម្មណ៍ថាទីនោះមិនមានដាក់បន្លែ និងសាច់មាន់នៅលើខ្ទះ ដូចនៅភោជនីយដា្ឋនដទៃទៀតទេ។ ដោយទីនោះគឺចម្អិនដោយប្រើធ្យូងដែលមានជាពិសេសតែនៅតំបន់នោះ។ រសជាតិភ្លៅមាន់ប្រឡាក់គ្រឿងពិតជាធ្វើអោយខ្ញុំស្រក់ទឹកមាត់។


ខ្ញុំអត់ទ្រាំនឹងការចង់ញុំាមិនបាន ខ្ញុំក៏បានយកចង្កឹះកូរប្រែវាទៅមករហូតដល់ឆ្អិន ហើយពេលដែលខ្ញុំបានភ្លក់វាមួយម៉ាត់ រសជាតិរបស់វាពិតជាមិនធ្វើអោយខ្ញុំខកចិត្តឡើយ ដែរការពិតវាបានរំលឹកខ្ញុំដល់ការញុំាឈុនឆនសុតប៊ូលថាក់ខាលប៊ីជាលើកដំបូង។



ពួកយើងបានចាប់ផ្តើមដំណើរកម្សាន្តតាំងពីព្រឹកព្រហាម និងក្រោយពេលដែលយើងដើរលេងសព្វទីកន្លែង យើងបានទៅដល់ភោជនីយដ្ឋាននៅម៉ោងដប់មួយព្រឹក ស្របពេលដែលបុគ្គលិកភោជនីយដ្ឋានកំពុងរៀបចំតុអាហារ ។ ពេលនោះយើងគឺជាភ្ញៀវដំបូងផងដែរ។



ការទទួលទានអាហារនៅលើតុនឹងកាន់តែមានភាពរីករាយ ប្រសិនបើអ្នកក្រលែកមើលទៅនាវា និងមនុស្សម្នាទាំងឡាយ ក៏ដូចជាការគយគន់ទិដ្ឋភាពស្រស់បំព្រងពីលើកោះណាមី ទៅកាន់ត្រើយម្ខាងនៃទន្លេ។



បន្ទាប់ពីចេញដំណើរពីកោះណាមី យើងបានបន្តដំណើរទៅមុខដោយប្រើរយះពេល៣០នាទីទៀត ដើម្បីទៅដល់ បុងបុងភេនសិន។


Map



បុងបុងភេនសិន(ខេត្តក្យង់គីស្រុកកាភ្យង់ភូមិភុក ឃុំភេកថុន ផ្ទះលេខ៧១)



ការស្វែងរកភេនសិនមិនជាការពិបាកទេ ដោយសារវាមានទីតាំងនៅលើផ្លូវទាល់តែម្តង។ បុងបុងភេនសិនស្ថិតនៅលើទីទួលខ្ពស់ដែលឡានមិនអាចឡើងទៅដល់។ ហេតុផលដែលពួកយើងសម្រេចចិត្តទៅស្នាក់នៅក្នុងភេនសិនពីព្រោះទីនោះមាន ទឹកហូរពីអូរឆ្លងកាត់ពីក្រោម ដែលមានបើកបំរើសម្រាប់តែភ្ញៀវទេសចរប៉ុណ្ណោះ។




បុងបុងភេនសិនរំលេចទៅដោយថ្មចម្រុះពណ៌នៅពីក្រោមផ្ទៃជញ្ជាំងពណ៌សដែលជាទីគយគន់។

បន្ទប់តូចៗនីមួយស្ថិតក្នុងសភាពស្អាតបាត និងមានរបៀបរៀបរយល្អ។

នេះជាម៉ូដផ្ទះបាយរបស់ប្រជាជនអៀរឡង់។



បន្ទប់ទឹក ប្រក់ក្ប្រឿងដែលមើលទៅប្លែកភ្នែក ដោយការលាបពណ៌បែបម៉ូដប្រទេសលោកខាងកើត។

រូបគំនូរដែលព្យួរលើជញ្ជាំងបង្ហាញអំពីវិចិត្រភាពរបស់ម្ចាស់ភេនសិន។



ក្នុងចំណោមបន្ទប់ពីរ ដែលនៅក្នុងនោះមានបន្ទប់មួយសមស្របនឹងរាងកាយអស់កម្លាំងរបស់ពួកយើងដែលបានធ្វើដំណើរកម្សាន្តតាំងពីព្រឹកព្រលឹម។





រុក្ខជាតិបៃតងដែលមើលឃើញពីរានហាលបានធ្វើអោយខ្ញុំចង់ចេញទៅក្រៅ ដើម្បីដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធ និងល្អចំពោះសុខភាពនោះណាស់។




ស្មៅពណ៌បៃតង និងផ្កាដែលរៀបចំតុបតែងដោយស្នាដៃដ៏ប្រណីតរបស់ម្ចាស់ភេនសិនពិតជាបានជួយឲ្យអារម្មណ៍នឿយហត់ ក្រោយពីការដើរកម្សាន្តរបស់ពួកយើងបានធូរស្បើយ។






ភេនសិនគឺស្ថិតនៅខាងស្តាំនៃជ្រលងភ្នំដែលមើលពីយ៉របន្ទប់ទៅហាក់បីដូចជារដូវផ្ការីកនៅក្នុងសាឡុងអង្គុយពណ៌បៃតង។




ទឹកធ្លាក់ពីជ្រលងភ្នំ ហូរកាត់ភេនសិនបានបក់មកជាមួយនូវខ្យល់ត្រជាក់ស្រស់ស្រាយ។ ស្ថិតក្រោមពន្លឺរស្មីព្រះអាទិត្យដ៏កក់ក្តៅ ជាមួយនឹងការទទួលទានផ្លែឪឡឹកដ៏សែនត្រជាក់ និងផ្លែព្រូនដែលមានរសជាតិជូរអែម រួមនឹងការអង្គុយអានសៀវភៅនៅលើផ្ទាំងថ្ម ជាមួយនឹងការដាក់ជើងត្រាំចូលទៅក្នុងទឹកដែលកំពុងហូរនោះ អ្នកនឹងអាចទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួនភ្លាមៗតែម្តង បើទោះបីជាស្ថិតក្រោមអាកាសធាតុក្តៅយ៉ាងណាក្តី។




សាច់គោដ៏ល្បីនៅប្រទេសកូរ៉េ: ស្រុកកាភ្យ៉ង់ ភូមិកាភ្យ៉ង់ ឃុំថាលឆន់


Map

បន្ទាប់ពីទទួលទានបង្អែមលាងមាត់ហើយ ការដើរស្វែងរកភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ និងល្បីប្រចាំតំបន់បានក្លាយជាដំណើរកម្សាន្តដ៏គួរអោយរីករាយមួយផងទៀត។ ក្រោយមក ពួកយើងបានបន្តដំណើរលម្ហែកម្សាន្តទៅកាន់សហព័ន្ធសហប្រតិបត្តិការបសុសត្វថ្នាក់ជាតិ ដែលមានទីតាំងនៅស្រុកកាភ្យ៉ង់ ភូមិកាភ្យ៉ង់ ឃុំថាលឆន់ ដោយធ្យូងនៅទីនោះពិតជាមានគុណភាពល្អមិនធម្មតាឡើយ។




នៅស្រុកកាភ្យ៉ង់ យើងអាចទុកចិត្តលើគុណភាពរបស់សាច់គោបាន ដោយសារសហព័ន្ធដំណើរការ និងគ្រប់គ្រងភោជនីយដ្ឋានផ្ទាល់តែម្តង។ ភ្លាមៗដែលខ្ញុំក្រឡែកឃើញសាច់ចំឡករៀបដាក់រួចជាស្រេចនៅលើតុនោះ ខ្ញុំពិតជាមិនអាចទប់ចិត្តនឹងការដែលចង់ញ៉ាំសាច់អាំងភ្លាមៗនោះបានទេ។




ពេលដើរឆ្លងកាត់តាម ឧទ្យានរបស់ភេនសិនដែលមានការរៀបចំបានយ៉ាងល្អធ្វើពីថ្មសម្រាប់ជាន់ដើរជាជំហានៗនោះ ខ្ញុំបានប្រទះនឹងទឹកជ្រោះដែលផ្តល់ចំហាយទឹកដ៏ត្រជាក់ល្ហឹម ហើយដែលវាជាទឹកបឹងធម្មជាតិ ធ្វើអោយខ្ញុំមិនអាចបំភ្លេចបាននូវភាពត្រជាក់នោះបានឡើយ ដោយគ្រាន់តែគិតថា តើវានឹងត្រជាក់ប៉ុណ្ណា ប្រសិនបើខ្ញុំបានលោតចូលបឹង នៅពេលដែលអាកាសធាតុកំពុងតែក្តៅដូចនេះ?




ថ្ងៃបន្ទាប់ ខ្ញុំបានចំណាយពេលទំនេរអង្គុយនៅលើវាលស្មៅដ៏ស្រស់ខៀវខ្ចី នៅក្នុងសួនច្បាររបស់ភេនសិន។នៅពេលដែលអ្នកមានអារម្មណ៍ថាជីវិតនៅទីក្រុងរបស់អ្នកមានភាពតានតឹង និងសម្ពាធខ្លាំង ខ្ញុំជឿថាអ្នកពិតជាអាច មានកម្លាំងចិត្ត ក៏ដូចជាឆន្ទះតស៊ូជាមួយនឹងបញ្ហាលំបាកចំពោះមុខដែលអាចកើតមាននៅពេលអនាគត ដោយគ្រាន់តែមកដកដង្ហើមស្រូបយកនូវខ្យល់អាកាសបរិសុទ្ធស្រស់ថ្លាពីធម្មជាតិនៅទីនេះ។




ជ្រុងមួយនៃភេនសិន មានអាងហែលទឹកសម្រាប់ភ្ញៀវមួយដែលមានលក្ខណះស្រដៀងនឹងជ្រលងធម្មជាតិ បានធ្វើអោយទីនេះទទួលបានការ ពេញនិយមខ្លាំងបំផុតនារដូវក្តៅ។ ការត្រាំខ្លួននៅក្នុងទឹកដែលស្អាតលំដាប់ដំបូងគេ ដ៏សែនត្រជាក់ក្នុងរដូវក្តៅ គឺពិតជារឿងដែលខ្ញុំចង់ធ្វើសម្រាប់ឱកាសក្រោយទៀតណាស់។



ពេលប្រទះនឹង កូនផ្កាកុលាប ស៊ីប៊ែររាន ដែលដុះនៅចន្លោះថ្មនោះហើយ ខ្ញុំមានការរំជួលចិត្តបែបនិយាយមិនត្រូវ ដោយថាវាខំប្រឹងនៅរស់រានមានជីវិតមកទល់នឹងពេលនេះ។ ដូចកំណាព្យមួយឃ្លាដែលនិយាយថា តើមានផ្កាណាដែលមិនរារេតាមខ្យល់ពេលដែលវាលូតលាស់ធំឡើងនោះ ?


나미나라공화국, 나미나라, 남이섬, 산책, 메타세콰이어, 관광지, 전시관, 숲불왕닭갈비집, 붕붕펜션, 펜션, 가평축협한우명가, 계곡, 한우, 닭갈비, NaminaraRepublicNaminara, NamiIsland, trails, Metasequoia, Touristattraction, ExhibitionHall, ChuncheonSutbul, WangdakgalbiRestaurant, BoongBoongPension, Pension, Gapyeongchukhyeop, NationalLivestock, CooperativeFederation, Gapyeong, Valley, Hanwu, KoreanBeef, Dakgalbi, ナミ国共和国, ナミ国, ナミナラ, 南怡島, 散歩, メタセコイア, 観光地, 展示館, 炭火王タッカルビ, ブンブンペンション, ペンション, 加平畜産協同組合韓牛名家, 谷, 渓谷, 韓牛, タッカルビ, 南怡共和国, 南怡国, 南怡岛, 散步, 水杉林荫大道, 旅游区, 展览馆, 炭烤大鸡排店, 嘣嘣度假山庄, 度假山庄, 加平畜协韩牛名家, 溪谷, 韩牛, 烤鸡排, น้ำจืดประเทศสาธารณรัฐ, น้ำจืดประเทศ, เกาะนามิ, เดิน, metasekwayieo, สถานที่, นิทรรศการ, supbul, wangdal, ซี่โครงบ้านbungbung, บำเหน็จบำนาญ, บ้านแบ่งเช่า, Gapyeongปศุสัตว์โค, Myeongga, ที่หุบเขา, เนื้อ, กระดูกซี่โครงไก่
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list