SM-G930K | f/1.7 | iso 160 | 2020:05:09 16:00:01 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 80 | 2020:05:09 16:02:40 | Flash did not fire. | 4.2mm
មើលទៅដូចជាគេបង្កើតកម្មកម្មវិធីរាល់ខែ. ខែមុនពួកគេមានកម្មវិធីនៅថ្ងៃខ្មៅ (ថ្ងៃសុក្រនៅថ្ងៃនោះមនុស្សនាៗដែលមិនបានទទួលកាដូនៅក្នុងរយៈពេល ២ ថ្ងៃត្រូវតែមកជួបជុំគ្នាហើយញ៉ាំមីចាចាំង) ហើយនៅខែឧសភានេះគេមានកម្មវិធីគ្រួសារវិញម្ដង. តើគេនឹងមានកម្មវិធីអ្វីនៅខែបន្ទាប់?
SM-G930K | f/1.7 | iso 200 | 2020:05:09 16:03:04 | Flash did not fire. | 4.2mm
បើសិនជាអ្នកឡើងទៅលើជាន់ទី ២ នឹងបានឃើញទ្វារចេញចូលដែលបានធ្វើឡើងពីឥដ្ឋក្រហម.
SM-G930K | f/1.7 | iso 250 | 2020:05:09 14:54:43 | Flash did not fire. | 4.2mm
អ្នកនឹងរកឃើញប័ណ្ណដាក់ម៉ោងធ្វើការនៅបន្ទាប់ពីទ្វារចេញចូល.
SM-G930K | f/1.7 | iso 160 | 2020:05:09 15:32:04 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 200 | 2020:05:09 15:46:24 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 200 | 2020:05:09 15:57:22 | Flash did not fire. | 4.2mm
ដោយសារតែហាងនេះសំបូរដោយក្រុមគ្រួសារមកហេតុដូច្នេះសម្បូរទៅដោយបន្ទប់សម្រាប់គ្រួសារហើយមានកន្លែងអង្គុយសម្រាប់ក្មេងជាច្រើន.
SM-G930K | f/1.7 | iso 125 | 2020:05:09 15:06:04 | Flash did not fire. | 4.2mm
ជាដំបូងគេនឹងយកទឹកត្រជាក់, តែម្លិះ, 'ឈាកាយ' (ជ្រក់ដើមស្ពៃខៀវ) និងជ្រក់ឆៃថាវ.
ជ្រក់ដើមស្ពៃខៀវនេះមិនប្រៃទេ. ដំបូងបង្អស់ខ្ញុំចូលចិត្តផ្នែកមួយនេះ! អ្នកមិនបានឃើញខ្ទឹមបារាំង, ទឹកខ្មេះ, ទឹកជ្រលក់ធានមានដែលតែងតែនៅគ្រប់ហាងម្ហូបអាហារចិនមែនទេ?
វាហាក់ដូចជាបែងចែករវាងហាងម្ហូបចិននិងហាងម្ហូបកូរ៉េចិន.
(វាប្រាកដណាស់គេនឹងយកវាចេញមកបើសិនជាអ្នកកម៉្មង់វា)
តោះចាប់ផ្ដើមបើកមឺនុយ។
SM-G930K | f/1.7 | iso 100 | 2020:05:09 14:57:30 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 100 | 2020:05:09 14:57:37 | Flash did not fire. | 4.2mm
ហាងភាគច្រើនអាហារជាលក្ខណៈឈុតអាចកម្ម៉ង់បានចាប់ពី ២ នាក់ឡើងទៅ. ខ្ញុំគិតថាភាពខុសគ្នារវាងហាងម្ហូបចិននិងហាងម្ហូបកូរ៉េចិនគឺ 'អាហាជាលក្ខណៈឈុត' (ហើយហាងម្ហូបចិនអត់មានការដឹកជញ្ជូននោះទេ). ហាងម្ហូបចិនជាច្រើនមានម្ហូបជាច្រើនប្រភេទជាការពិតណាស់ម្ហូបដែលខ្ញុំញ៉ាំគ្រាន់តែមួយចំនួនតូចតែប៉ុណ្ណោះ. តាមបទពិសោធន៍របស់ខ្ញុំភាគច្រើនតែងតែមិនដឹងត្រូវកម្ម៉ង់សាច់ជ្រូកឆាជូអែម, មីចាចាំង, ឬក៏មីហឹលចាំប៉ុងក៏ប៉ុន្តែលើកនេះខ្ញុំនឹងកម្ម៉ង់ឈុតអាហារអេ.
ម្ហូបដំបូងគេគឺស៊ុបក្ដាម. ស៊ុបដែលទន់ហើយក្ដៅឧណ្ហៗគឺពិតជាស្រួលញ៉ាំសម្រាប់ក្រពះរបស់ខ្ញុំដើម្បីចាំទទួលម្ហូបបន្ទាប់. វាមានរសជាតិរាងប្រៃបន្តិចហើយមានក្លិនឆួលម្រេចផងដែរ.
SM-G930K | f/1.7 | iso 100 | 2020:05:09 15:09:54 | Flash did not fire. | 4.2mm
ម្ហូបបន្ទាប់ទៀតគឺ 'ហ្កូគូរឆាប់ឈេ' (សាច់ឆានិងបន្លែ) និងនំប៉ាវអត់ស្នូលផងដែរ. ហែកនំប៉ាវចេញហើយដាក់ហ្កូគូរឆាប់ឈេពីលើហើយដាក់ចូលមាត់ទាំងអស់តែម្ដង. វាមិនមែនជាម្ហូបលំដាប់អ្វីទេក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនធុញទ្រាន់ទោះបីជាញ៉ាំវារាល់ថ្ងៃក៏ដោយ.
SM-G930K | f/1.7 | iso 125 | 2020:05:09 15:18:31 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 125 | 2020:05:09 15:22:53 | Flash did not fire. | 4.2mm
그리고
SM-G930K | f/1.7 | iso 80 | 2020:05:09 15:24:46 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 100 | 2020:05:09 15:26:47 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 160 | 2020:05:09 15:25:02 | Flash did not fire. | 4.2mm
ខ្ញុំបានញុំមីចាចាំងជាច្រើនហើយមួយនេះគឺបែបជាតិកណ្តាលវាមិនប្រៃនិងផ្អែមខ្លាំងទេ. ការពិតទៅសម្រាប់រសជាតិរបស់មីចាចាំងគឺឆ្ងាញ់ទាំងអស់ប៉ុន្តែខ្ញុំរៀងរើសបន្តិចអំពីសាច់ជ្រូកក្នុងមី. ជូនកាលគេដាក់លាយសាច់ជ្រូកដែលមិនល្អនៅក្នុងទឹកចាចាំងហើយវាពិតជាមិនឆ្ងាញ់នៅពេលដែលខ្ញុំទំពារត្រូវវាប៉ុន្តែខ្ញុំចូលចិត្តមួយនេះព្រោះមួយនេះមិនដូចអញ្ចឹងឡើយ.
SM-G930K | f/1.7 | iso 160 | 2020:05:09 15:25:26 | Flash did not fire. | 4.2mm
SM-G930K | f/1.7 | iso 160 | 2020:05:09 15:51:38 | Flash did not fire. | 4.2mm
- ម្ហូបអាហារ ★★★☆☆
វាមិនមែនជាហាងម្ហូបចិនបែបកូរ៉េប៉ុន្តែជាហាងម្ហូបចិនពិតប្រាកដ. បន្លែនិងគ្រឿងសមុទ្រគឺស្រស់ទាំងអស់ហើយមានរសជាតិឆ្ងាញ់.
- អនាម័យ ★★★☆☆
- សេវាកម្ម ★★★☆☆
បុគ្គលិករាក់ទាក់ប៉ុន្តែសេវាកម្មនៅកន្លែងផ្លូវដើត្រូវហៅជាច្រើនដង. ប្រហែលមកពីការរៀបចំរបស់ហាងពួកគេអត់បានដាក់កណ្ដឹងសម្រាប់ហៅនោះឡើយ. ពេលខ្លះអត់មានការឆ្លើយតបនៅពេលដែលខ្ញុំហៅពួកគាត់.
- បរិយាកាស★★★☆☆
- ភាពងាយស្រួល ★★★☆☆
វាងាយស្រួលនឹងរកទីតាំង. អ្នកអាចរកហាងនេះបានបើសិនជាអ្នកដើរតាមផ្លូវធំ ១០ នាទីចេញពីច្រកទី ៤ ជួរទី ៥ ន័យស្ថានីយ៍បាំងហ្គី។
- ម៉ោងធ្វើការ: ១១:៣០~២២:០០ (មានម៉ោងសម្រាកនៅថ្ងៃធ្វើការ)
- ណែនាំសម្រាប់មនុស្សពីរនាក់ឡើងទៅសម្រាប់អាហារលក្ខណៈជាឈុត
- ម្ហូបណែនាំ: សាច់ជ្រូកឆាជូអែម, មីចាចាំង, មីចាំប៉ុង, បាយឆា
- តម្លៃ: ប្រហែល ១០,០០០ សម្រាប់មួយមុខ. ឈុតអាហារចាប់ផ្ដើមពី ២៣,០០០
- ភាពទាក់ទាញ បន្ទប់ទឹកស្រីប្រុសដោយឡែកពីគ្នា, មានកន្លែងសម្រាប់ក្មេងអង្គុយ, ហ្វី Wifi, កន្លែងផ្លាស់ខោក្មេង។
អាសយដ្ឋាន: ១៨២-២ ផ្លូវបាំងហ្គី ១ដុងសង្កាត់សុងផាហ្គូទីក្រុងសេអ៊ូល.