Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
599 | 2920240

យ៉ាក់ក្វោ 약과 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/11

Travel regions : South Korea
 | Hits : 112950
https://blog.lookandwalk.com/km/blog/foodguide/5975/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: ម្សៅ

- គ្រឿងផ្សំបន្ថែម: ប្រេង, ចូចុង (ឬក៏ទឹកឃ្មុំ)



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ:☆☆☆☆☆
-រសជាតិប្រៃ: ★☆☆☆☆
-រសជាតិផ្អែម: ★★★★☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ : ★★☆☆☆



៣. ការណែនាំអំពីយ៉ាក់ក្វោ

'ហាងក្វោ' គឺជានំប្រពៃណីរបស់កូរ៉េ, ដែលបានធ្វើឡើងពីម្សៅគ្រាប់ធុញជាតិ, ផ្លែឈើហើយបានលាបជាមួយនឹងទឹកឃ្មុំ, ស្ករសនិងស្ករតាំងម៉ែ.


'យ៉ាក់ក្វោ' គឺជានំដែលល្បីជាងគេក្នុងចំណោមហាងក្វោ. វាបានជ្រលក់ចូលក្នុង 'ចូចុង', ហេតុដូច្នេះវាមានរសជាតិផ្អែមនិងស្វិត.

មនុស្សជាច្រើនចូលចិត្តញ៉ាំនំនេះ. គ្រឿងផ្សំចម្បងរបស់នំនេះគឺម្សៅ, ប្រេងនិងទឹកឃ្មុំ, ដែលគឺជាគ្រឿងផ្សំម្ហូបដែលមានតម្លៃ.


ហេតុដូច្នេះវាតែងតែបានប្រើប្រាស់នៅថ្ងៃបុណ្យ, ការជប់លៀងនិងបុណ្យសព. វាមិនត្រឹមតែល្បីជាមួយនឹងសមាជិកព្រះរាជវង្សនិងអភិជនក៏ប៉ុន្តែមនុស្សវាសាមញ្ញធម្មតានៅសតវត្សរាជវង្សកូរ៉ីអូ. ការកើនឡើងនៃការបរិភោគរបស់គ្រាប់ធុញជាតិ, ទឹកឃ្មុំនិងប្រេងបណ្ដោយឱ្យតម្លៃប្រាក់ចុះថ្លៃ.

ហេតុដូច្នេះរាជវង្សកូរ៉ីអូបានបម្រើមធ្វើនំយ៉ាក់ក្វោ. របៀបបានទទួលការគាំទ្រយ៉ាងខ្លាំងនិងជាម្ហូបចំណូលចិត្តរបស់ប្រជាជននៅក្នុងរាជវង្សចូសុន. បន្ទាប់ពីនោះមកវាបានទទួលការពីជនជាតិកូរ៉េជាច្រើន.



នំនេះមានន័យថា 'នំចំណីរបស់ថ្នាំ'. ម្សៅមីបានអប់ទុកដាក់បានគ្រប់រដូវ, ហេតុដូច្នេះវាទទួលបានថាមពលគ្រប់ជំហ៊ាន. ទឹកឃ្មុំគឺសម្បូរជីវជាតិខ្ពស់និងប្រេងសំលាប់សត្វល្អិតនិងបង្កើនការបណ្ដេញជាតិពុល. ហេតុដូច្នេះហើយយ៉ាក់ក្វោបានធ្វើឡើងពីគ្រឿងផ្សំដែលល្អសម្រាប់រៀនកាយរបស់យើង.


ម្សៅជាមួយនិងអំបិលនិងទឹកឃ្មុំបានធ្វើឡើងចេញជារូបរាងផ្កាឬក៏រូបសត្វ, រួចយកទៅបំពងជាមួយនឹងខ្លាញ់.


បន្ទាប់មកទៀតវាបានលាបទឹកចូចុងជាមួយនឹងទឹកខ្ញី. ចូចុងគឺស្រដៀងទៅនឹងទឹកឃ្មុំ, ហេតុដូច្នេះវាបានប្រើប្រាស់ដើម្បីធ្វើឲ្យរសជាតិជ្រៅ. វាមានក្លិនឈ្ងុយ, ផ្អែមនិងស្វិត.

ហើយពីរក៏មានរសជាតិនិងក្លិនរបស់ខ្ញី, ដែលធ្វើឱ្យវាខុសប្លែកពីគេ. ដូចនំនៅសព្វថ្ងៃនេះវាមានរសជាតិឯងហ្នឹងឈ្ងុយដែលទទួលបានការគាំទ្រទាំងមនុស្សចាស់និងកូនក្មេង.


វាគឺជានំចំណីសម្រន់ដែលល្អពីព្រោះតែវាផ្អែមនិងក្លិនឈ្ងុយ. បន្ថែមទៅនេះវាគឺជាដៃគូដ៏ល្អជាមួយនឹងភេសជ្ជៈដូចជាទឹកដោះគោ, កាហ្វេនិងតែខ្មៅ. បើសិនជាអ្នកញាំម្ហូបកូរ៉េដែលបានធ្វើឡើងពីខ្ទឹមស, លោកអ្នកគួរតែញ៉ាំនំនេះ.
wikipedia에서 살펴보기


៤. ប្រភេទនៃយ៉ាក់ក្វោ

យ៉ាក់ក្វោគឺតែងតែបានប្រើប្រាស់និងលក់បន្ទាប់ពីបាននំពងនៅក្នុងខ្លាញ់និងជ្រលក់ជាមួយនឹងចូចុង. មនុស្សមួយចំនួនធ្វើនំនេះច្រើនប្រភេទដោយបន្ថែមម្សៅបាយដំណើបឬក៏ល្ពៅ.



៥. របៀបដើម្បីញុាំយ៉ាក់ក្វោអោយកាន់តែឆ្ងាញ់

យ៉ាក់ក្វោគឺជានំចំណីប្រពៃណីតាំងពីសតវត្សរាជវង្សកូរ៉ីអូ, ហើយវានៅតែល្បីនៅឡើយ. ដោយសារតែវាបានធ្វើឡើងពីម្សៅជនជាតិបរទេសក៏ងាយស្រួលក្នុងការញ៉ាំវាដែរ. លោកអ្នកមិនចាំបាច់ញ៉ាំនំនេះតាមរបៀបរបស់ជនជាតិកូរ៉េនោះទេ.

ជនជាតិកូរ៉េជាច្រើនចូលចិត្តនំយ៉ាក់ក្វោ, អញ្ចឹងអ្នកអាចរកឃើញវានៅហាងទំនិញឬក៏ផ្សារទំនើប. មនុស្សមួយចំនួនញ៉ាំនំយ៉ាក់ក្វោតាមដងផ្លូវ. ហើយលោកអ្នកក៏មិនចាំបាច់ញ៉ាំវាជាមួយនឹងម្ហូបប្រពៃណីកូរ៉េផ្សេងឬក៏ភេសជ្ជៈទេ.


តាមគំនិតរបស់ខ្ញុំ, លោកអ្នកមិនអាចញ៉ាំនំយ៉ាក់ក្វោជាមួយនឹងសុីកហ្យេផ្អែមឬក៏ស៊ូចុងហ្វោនោះទេ. ដើម្បីទទួលបានរសជាតិផ្អែមនិងស្វិតរបស់វា, លោកអ្នកគួរតែញ៉ាំវាជាមួយនឹងភេសជ្ជៈដែលមិនផ្អែមដូចជាទឹកដោះគោ, កាហ្វេ, តែខ្មៅឬក៏តែបៃតង.



薬菓, 약과, 전통과자, 곡물, 조청, 밀가루, 기름, 꿀, 잔치, 디저트, yakgwa, traditional-snack, grain, jocheong, flour, oil, honey, feast, dessert
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list