Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
636 | 3170589

មីទឹកស៊ុបសាច់ជ្រូក 고기국수 - (ម្ហូបកូរ៉េ)
 | 미분류
最終更新日 : 2020/08/01

旅行地域 : South Korea
 | 閲覧数 : 171750
https://blog.lookandwalk.com/ja/blog/foodguide/5946/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: ឆ្អឹងនិងឈាមរបស់ជ្រូក

- គ្រឿងផ្សំបន្ថែម: មីនិងស្លឹកខ្ទឹម


២. ការវាយតម្លៃរសជាតិ


- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★☆☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆
- ក្លិនឈ្ងុយ : ★★★★☆



៣. ការណែនាំអំពីមីទឺកស៊ុបសាច់ជ្រូក


ខ្ញុំគិតថាទីក្រុងដែលល្បីជាងគេក្នុងប្រទេសកូរ៉េសម្រាប់ភ្ញៀវបរទេសប្រាកដជាទីក្រុងសេអ៊ូលហើយ. ហើយបន្ទាប់មកទៀតគឺជេជួរនិងប៊ូសាន.

ជនជាតិកូរ៉េជាច្រើនចូលចិត្តកោះជេជូរ. ភ្ញៀវបរទេសក៏ចូលចិត្តកន្លែងហ្នឹងដែរពីព្រោះតែទេសភាពធម្មជាតិដ៏ស្រស់ស្អាត.


អញ្ចឹងខ្ញុំចង់ណែនាំអំពីម្ហូបប្រពៃណីរបស់កោះជេជូដល់ជនបរទេសទាំងអស់ហើយបានដឹង. ម្ហូបដំបូងនោះគឺ 'មីស៊ុបជាមួយនិងសាច់ជ្រូក'.


ម្ហូបប្រពៃណីកូរ៉េតែងតែប្រើប្រាស់គ្រឿងក្នុងរបស់សាច់គោដើម្បីធ្វើទឹកស៊ុប. ក៏ប៉ុន្តែប្រជាជនកោះជេជូចូលចិត្ត 'មីទឹកស៊ុបនិងសាច់ជ្រូក' ដែលបានធ្វើឡើងពីសាច់ជ្រូកនិងឆ្អឹងជ្រូក.

ម្ហូបនេះបានធ្វើពីទឹកស៊ុបសាច់ជ្រូក, មីប្រភេទក្រាស់និងសាច់. រសជាតិនិងគ្រឿងផ្សំរបស់វាដូចមីដុនកូឈឺរបស់ខេត្តហាកាដានៃប្រទេសជប៉ុន. ជនបរទេសប្រាកដជាស្គាល់ជាមួយនឹងមីទឹកស៊ុបសាច់ជ្រូកដោយសារតែមានម្ហូបស្រដៀងទៅនឹងនៅប្រទេសចិន, ថៃនិងវៀតណាម.


ម្ហូបសំខាន់របស់កូរ៉េគឺបាយហើយមនុស្សក៏ដាំអង្ករដោយខ្លួនឯង. ក៏ប៉ុន្តែការធ្វើស្រូវនៅកោះជេជូគឺមិនអាចកើតឡើងដោយសារតែប្រភេទដីនៅទីនោះ. អញ្ចឹងមនុស្សធ្វើកសិកម្មខាងស្រូវសាឡីជំនួសទៅវិញ. ជាធម្មតាប្រជាជនកោះជេជូរចូលចិត្តញ៉ាំមីហើយវាបានក្លាយជាម្ហូបសំខាន់របស់កោះជេជូ.


ម្យ៉ាងទៀតសាច់ជ្រូករបស់ជេជូរគឺល្បីពេញមួយប្រទេសដោយសារតែវាគ្មានក្លិនប៉ុន្តែមានក្លិនឈ្ងុយទៅវិញ. អញ្ចឹងម្ហូបល្បីជាងគេនៅកោះជេជូគឺ 'ស៊ូយុក (សាច់ជ្រូកស្ងោរឬក៏សាច់គោស្ងោរហាន់ប្រទះ)', 'សុនដេ (សាច់ក្រកកូរ៉េ) និង 'មីទឹកស៊ុបជាមួយសាច់ជ្រូក' ដែលបានធ្វើឡើងពីសាច់ជ្រូកភាគច្រើន. មនុស្សបានហៅឈ្មោះសាច់ជ្រូកគឺសាច់ដំបេសាច់ដែលបានគេធ្វើម្ហូបស៊ូយុក (សាច់ជ្រូកស្ងោរឬក៏សាច់គោស្ងោរហាន់ប្រទះ). ពួកគេធ្វើម្ហូបសុនដេ (សាច់ក្រកកូរ៉េ) ជាមួយនឹងគ្រឿងក្នុងនិងឈាមរបស់ជ្រូក. ហើយឆ្អឹងជ្រូកនិងរបស់នៅសល់បានដាក់ចូលទៅទឹកស៊ុបហើយពួកគេនឹងដាក់មីចូលបន្ទាប់មកទៀត.


ជនជាតិកូរ៉េញ៉ាំមីនៅក្នុងកម្មវិធីដូចជាមង្គលការនិងខួបកំណើត. នៅពេលដែលប្រជាជនពីទីក្រុងសេអ៊ូលញ៉ាំមីជាមួយនឹងទឹកស៊ុបត្រីឆ្មា, ប្រជាជនកោះជេជូញ៉ាំមីជាមួយនឹងទឹកស៊ុបសាច់ជ្រូកវិញ.



ដើម្បីធ្វើមីទឹកស៊ុបសាច់ជ្រូក, លោកអ្នកត្រូវស្ងោរសាច់ជ្រូកនិងឆ្អឹងជ្រូករយៈពេលយូរដោយមិនដាក់គ្រឿងអ្វីទាំងអស់. អញ្ចឹងទើបទឹកស៊ុបមានរសជាតិជ្រៅ, ក៏ប៉ុន្តែស្រាលនិងស្រស់ថ្លា.


ប្រជាជនកោះជេជូប្រើប្រាស់មីសសៃក្រាស់, ខុសទៅនឹងតំបន់ផ្សេងៗ. រសជាតិរបស់វាគឺស្វិតនិងក្រាស់. ជាចុងក្រោយប្រជាជនកោះជេជូដាក់សាច់ជ្រូកហាន់ប្រទះនិងស្លឹកខ្ទឹមហាន់ដាក់លើមី.


ម្ហូបសំខាន់របស់ជនជាតិកូរ៉េគឺបាយ. អញ្ចឹងមនុស្សមួយចំនួនគិតថាមីគឺមិនគ្រប់គ្រាន់សម្រាប់ធ្វើជាអាហារមួយពេល. ក៏ប៉ុន្តែមីទឹកស៊ុបរបស់ខេត្តជាជូរគឺបានធ្វើពីទឹកស៊ុបសាច់ជ្រូកដែលមានរសជាតិជ្រៅនិងសាច់អញ្ចឹងវាគឺជាអាហារដ៏ល្អបំផុត.


គ្រាន់តែចំណាយពេល ១០នាទីពីព្រលានយន្តហោះកោះជេជូទៅសាមដូដុង. ហើយទីនោះគឺជាផ្លូវដែលល្បីពោរពេញទៅដោយហាងមីទឹកស៊ុបសាច់ជ្រូកនៅទីនោះ.


សប្បាយរីករាយនៅកោះជេជូ. ហើយហេតុអ្វីបានអ្នកមិនសាកល្បងញ៉ាំមីទឹកស៊ុបសាច់ជ្រូកកោះជេជូដោយឆ្ងាញ់នៅពេលចុងក្រោយនោះ?

wikipedia에서 살펴보기



៤. ប្រភេទនៃមីទឺកស៊ុបសាច់ជ្រូក


មីទឹកស៊ុបសាច់ជ្រូកគឺបានធ្វើឡើងពីទឹកស៊ុបពណ៌សរសាច់ជ្រូក, មីប្រភេទក្រាស់និងសាច់ជ្រូកហាន់ប្រទះ. ក៏ប៉ុន្តែជួនកាលទឹកស៊ុបបានលាយជាមួយនិងទឹកស៊ុបរបស់ត្រីឆ្មាឬក៏សាច់មាន់ដើម្បីមានបង្កើតរសជាតិផ្សេងមួយទៀត.


វារាងពិបាកញ៉ាំទឹកស៊ុបក្ដៅនៅខែរដូវក្ដៅ. អញ្ចឹងមនុស្សតែងតែញ៉ាំមីទឹកស៊ុបប៊ីប៊ីមជាមួយនឹងសាច់ជ្រូកដែលបានដាក់គ្រឿងផ្សំជាមួយនឹងហ្កូជូចាំងហឹរ (ទឹកម្ទេសក្រហម) ដោយគ្មានទឹកស៊ុប.




៥. របៀបដើម្បីញុាំមីទឺកស៊ុបសាច់ជ្រូកកាន់តែឆ្ងាញ់

ប្រជាជនកោះជេជូមិនបកស្បែកជ្រូកចេញនៅពេលដែលគេញ៉ាំមីទឹកស៊ុបសាច់ជ្រូកនោះទេ. ជនបរទេសដែលមិនញ៉ាំស្បែករបស់សាច់ប្រហែលជាមិនចូលចិត្តវា. ក៏ប៉ុន្តែគួរតែសាកល្បងញ៉ាំសិន. ការផ្សំគ្នារបស់ស្បែកជ្រូកស្វិតនិងសាច់ដ៏ទន់គឺឆ្ងាញ់លើសលប់តែម្ដង!

គីមឈីតែងតែបានយកមកជាមួយមីទឹកស៊ុបនៅប្រទេសកូរ៉េ. វាគឺជាប្រភេទគីមឈីទើបធ្វើរួចមិនមែនប្រភេទគីមឈីជូរទុកយូរនោះទេ. វាស្រួយខ្លាំងណាស់.


មីទឹកស៊ុបសាច់ជ្រូកគឺដៃគូដ៏ល្អជាមួយនឹងគីមឈីស្រួយនោះ.



Canon EOS 550D | f/4.0 | iso 500 | 2011:10:12 13:40:11 | Flash did not fire, compulsory flash mode | 29mm



고기국수, 제주도, 비빔고기국수, コギククス, 돼지고기, 국수, Noodles, Noodle-Soup-with-Pork, pork, Jeju
一行コメント(2) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示