Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
18 | 3195299

ផាប់ 밥 - (ម្ហូបកូរ៉េ)
 | 미분류
最終更新日 : 2020/11/20

旅行地域 : South Korea
 | 閲覧数 : 208232
https://blog.lookandwalk.com/ja/blog/foodguide/6176/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: អង្គរ

- គ្រឿងផ្សំបន្ថែម: ទឹក



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ☆☆☆☆☆
-រសជាតិប្រៃ: ☆☆☆☆☆
-រសជាតិផ្អែម: ★☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ: ★☆☆☆☆



៣. ការណែនាំអំពីផាប់ (បាយសរ)
ម្ហូបអាហារជាទូទៅរបស់កូរ៉េគឺតែងតែមានផាប់ (គ្រាប់ធញ្ញជាតិដូចជាអង្ករនិងស្រូវសាលី) និងផាន់ចន្ទ (ម្ហូបបន្ថែម).


មូលហេតុដែលមុខម្ហូបរបស់កូរ៉េគឺហឹរនិងប្រៃក៏ដោយសារតែបាយនេះហើយ.


បាយគឺបានចម្អិនជាមួយនឹងទឹកដោយមិនប្រើប្រាស់គ្រឿងផ្សំអ្វីទៅបន្ថែមហេតុដូច្នេះវាពិតជាសាកសមជាមួយនឹងមុខម្ហូបដែលមានរសជាតិខ្លាំង.


ដោយសារតែវាគឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងមុខម្ហូបរបស់កូរ៉េ, ខ្ញុំនឹងណែនាំអ្នកអំពីវាបន្តិច.


ប្រវត្តិសាស្រ្តត្រឡប់ទៅចំនាន់កាល New Stone នៅពេលដែលមនុស្សចាប់ផ្ដើមញ៉ាំបាយនៅក្នុងឆ្នាំងឡ.

បើគិតមើលទៅឆ្នាំងចំហុយគឺបានចាប់ផ្ដើមប្រើប្រាស់នៅ ជំនាន់ការ Bronze Age, ពួកគេគឺបានធ្វើបបរពីគ្រាប់ធញ្ញជាតិហើយចាប់ផ្ដើមយកវាមកចំហុយ.


បន្ទាប់ពីជំនាន់ការ Iron Age, មនុស្សចាប់ផ្ដើមប្រើប្រាស់របៀបធ្វើស្រដៀងទៅនឹងរបៀបដាំបាយសព្វថ្ងៃនេះដោយពួកគេចាប់ផ្ដើមធ្វើខ្ទះត្នោតដែលធ្វើឡើងពីដែក.

ហើយបន្ទាប់មកទៀតមនុស្សចាប់ផ្ដើមញ៉ាំផាប់ (បាយចំហុយ) នៅក្នុងសុទ្ធ (ខ្ទះត្នោតបុរាណរបស់កូរ៉េដែលធ្វើពីដែក) ដោយចែកចាយទៅដល់ប្រជាជននៅសករាជ្យរាជវង្សហ្កូហ្គូរីអូ.



Canon EOS 550D | f/4.0 | iso 320 | 2012:04:27 19:12:39 | Flash did not fire, compulsory flash mode | 17mm


របៀបសម្រាប់ធ្វើផាប់គឺមិនងាយស្រួលនោះទេ.

លោកអ្នកត្រូវសម្អាតគ្រាប់ធញ្ញជាតិរួចត្រាំវានៅក្នុងទឹក. នៅពេលដែលលោកអ្នកស្ងោរវាជាមួយនឹងទឹកនៅក្នុងសុទ្ធ, គឺត្រូវឲ្យទឹកពុះជាមុនហើយបានយកវាមកចំហុយនៅក្នុងសុទ្ធដែលពោរពេញទៅដោយចំហាយក្ដៅ.


ហើយលោកអ្នកគួរតែបន្ថយភ្លើងរហូតដល់ទឹកជ្រាបចូលកាន់តែខ្លាំងហើយខាងបាតឆ្នាំងចាប់ផ្ដើមចេញជាពណ៌លឿង, ដែលតម្រូវការពេលវេលាដើម្បីធ្វើឱ្យបាយកាន់តែឆ្ងាញ់.

ហេតុដូច្នេះលោកអ្នកត្រូវឆ្លងកាត់ដំណាក់កាលបីដើម្បីដាំបាយ — ស្ងោរ, ចំហុយនិងដុត (ចំហុយយ៉ាងម៉ត់ចត់).


ដើម្បីបញ្ចប់ដំណាក់កាលទាំងអស់នេះដោយជោគជ័យ, ចំនួនទឹកគឺជាតួអង្កសារៈសំខាន់ពីព្រោះតែបាយនៅខាងក្រោមបាតប្រាកដជាខ្លោចបើសិនជាទឹកតិចពេកហើយទឹកមិនអាចបញ្ចេញចំហាយទាំងអស់បើសិនជាមានទឹកច្រើនពេក.

បន្ថែមទៅទៀតអ្នកចម្អិនត្រូវការគ្រប់គ្រងភ្លើងនៅពេលដែលពួកគាត់ដាំបាយ.


ផាប់គឺមានន័យថាជាបាយសចំហុយហើយចាប់ហ្កុកផាប់គឺជាបាយសលាយជាមួយគ្រាប់ធញ្ញជាតិផ្សេងដូចជាស្រូវសាឡី, សណ្ដែកឬក៏សណ្ដែកក្រហម.

ជនជាតិកូរ៉េតែងតែញ៉ាំបាយសហើយចាប់ហ្កុកផាប់គឺល្បីឈ្មោះដោយសារវាជាប្រភេទអាហារសម្រកសុខភាព.


រូបរាងរបស់អង្គរកូរ៉េគឺមូលហើយថ្លាហើយវាស្វិតនៅពេលដែលវាឆ្អិននិងរីមានរូបរាងស្រដៀងទៅនឹងអង្ករជប៉ុនឬក៏ចិនទោះបីជាវារាងមានរសជាតិខុសគ្នាបន្តិចពីអង្ករនៅខាងអាស៊ីអាគ្នេយ៍ដែលមានរូបរាងវែងហើយមិនស្អិត.


បាយដែលចម្អិនយ៉ាងល្អគឺមើលទៅឆ្ងាញ់. វាទន់ហើយស្វិតហើយវាកាន់តែឆ្ងាញ់ទៀតនៅពេលដែលអ្នកកាន់តែទំពារវា.

ហើយបើសិនជាលោកអ្នកបន្ថែមស្រូវសាឡី, សណ្ដែក, មាឡែតសរហ្គីមឬក៏គ្រាប់ធញ្ញជាតិផ្សេង (នោះគេហៅថាចាប់ហ្កុកផាប់), ហើយរសជាតិនៃគ្រឿងផ្សំទាំងអស់នោះនឹងបន្ថែមចូលទៅ.

សព្វថ្ងៃនេះ, ហាងអាហារតែងតែបម្រើចាប់ហ្កុកផាប់ជំនួសឱ្យសទេពីព្រោះតែវាល្បីល្បាញថាជាអាហារសុខភាព.


ម្ហូបរបស់កូរ៉េជាទូទៅគឺប្រៃនិងហឹរប្រៀបធៀបទៅនឹងម្ហូបបែបអឺរ៉ុបហេតុដូច្នេះវាពិតជាសាកសមជាមួយនឹងផាប់ហើយនោះគឺជាមូលហេតុដែលលោកអ្នកត្រូវសាកល្បងញាំម្ហូបកូរ៉េជាមួយនឹងផាប់.

wikipedia에서 살펴보기


Canon EOS 550D | f/4.0 | iso 800 | 2015:03:17 13:22:54 | Flash did not fire, compulsory flash mode | 47mm



៤. ប្រភេទនៃផាប់

ជនជាតិកូរ៉េតែងតែញ៉ាំបាយសក៏ប៉ុន្តែពួកគេបន្ថែមគ្រាប់ធញ្ញជាតិផ្សេងឬក៏បន្លែចូលទៅ.


- សាល់ផាប់: បាយសចំហុយ


- ចាប់ហ្កុកផាប់: បាយសចំហុយលាយជាមួយនិងស្រូវសាឡី, សណ្ដែក, និងសណ្ដែកក្រហម. វាមានឈ្មោះថាបូរីផាប់ (ស្រូវសាលី), គុងផាប់ (សណ្ដែក), និងផាត់ផាប់ (សណ្ដែកក្រហម).


- ចេសូផាប់: បាយសចំហុយលាយជាមួយនិងការ៉ុត, ឆៃថាវនិងបន្លែខៀវផ្សេងទៀត. វាមានឈ្មោះថាថាំងហ្គិនផាប់ (ការ៉ុត), មូផាប់ (ឆៃថាវ), ផរសុទ្ធផាប់ (ផ្សិត) និងណាមូលផាប់ (បន្លែខៀវ).




៥. របៀបដើម្បីញុាំផាប់អោយកាន់តែឆ្ងញ់

បើសិនជាលោកអ្នកធ្លាប់ញ៉ាំឈុតម្ហូបបូរាណកូរ៉េ, លោកអ្នកប្រាកដជាចាប់អារម្មណ៍ឃើញនៅទីនោះគឺមានបាយនិងម្ហូបបន្ថែមលើតុ.


ហើយគេតែងតែចាប់ផ្ដើមជាមួយនឹងបាយ. បាយគួរតែញ៉ាំជាមួយនឹងម្ហូបបន្ថែមនិងទឹកស៊ុប. ជាដំបូងសាកល្បងបាយ, ហើយបន្ទាប់មកទៀតម្ហូបបន្ថែម, រួចបាយម្ដងទៀត, ហើយម្ហូបបន្ថែមដងទៀត... គឺវាបន្តទៅបែបនេះ.


លោកអ្នកមិនគួរញ៉ាំបាយហើយអស់បានញ៉ាំម្ហូបបន្ថែមក្រោយទៀតដូចលោកអ្នកញ៉ាំអាហារបែបអឺរ៉ុបនោះទេ.


លោកអ្នកត្រូវញ៉ាំបាយនៅម្ហូបបន្ថែមឆ្លាស់គ្នានៅពេលដែលលោកអ្នកញ៉ាំម្ហូបកូរ៉េ. ហេតុដូច្នេះបាយនិងចូលជាតិជាមួយនិងម្ហូបបន្ថែមដែរធ្វើឲ្យមានរសជាតិយ៉ាងខ្លាំងនៅក្នុងមាត់របស់អ្នក.

ពេលដែលចម្អិនផាប់គឺមានដំណាក់ការដើម្បីចំហុយវាយ៉ាងម៉ត់ចត់. បើសិនជាអ្នកចម្អិនវាឆ្អិនពេក, បាយនៅបាតឆ្នាំងនឹងជាប់ជាមួយនឹងបាតឆ្នាំងដែលគេហៅថានូរ៉ូងជី (បាយក្ដាំង).


វាធ្លាប់ល្បីឈ្មោះជានំចំណីពីមុននៅពេលដែលមិនទាន់មាននំចំណីផ្សេង, ដែលមិននិយាយអំពីនំខេក. ប្រជាជនចូលចិត្តញ៉ាំបាយក្ដាំងធ្វើជានំចំណីដៃញ៉ាំវាជាមួយនឹងស្ករ.

ក៏ប៉ុន្តែសព្វថ្ងៃនេះគឺមាននំចំណីជាច្រើនហេតុដូច្នេះខ្ញុំចង់ឲ្យលោកអ្នកសាកល្បងញ៉ាំបាយក្ដាំងដើម្បីផ្លាស់ប្ដូរបរិយាកាស.


ចាក់ទឹកក្ដៅឧណ្ហអូនចូលទៅក្នុងឆ្នាំងបាយមានបាយក្ដាំងរស់ចាំរយៈពេល ១០នាទីដើម្បីឲ្យវាចេញជានូរ៉ូងជីថាំង.

វាប្រាកដជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកបើសិនជាលោកអ្នកសាកល្បងធ្វើបែបនេះពីព្រោះតែវាមានរសជាតិដ៏ឆ្ងាញ់ហើយពិតជាទន់.




ご飯, 밥, 쌀, 보리, 곡식, 쌀밥, 잡곡밥, 채소밥, 반찬, 누룽지, bop, rice, barley, grain, boiled-rice, Japgok-bap, vegetable-rice, side-dishes, nurungji
一行コメント(5) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示